សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់មន្ត្រីការទូតកំពូលចិនថា រុស្ស៉ី និងចិនត្រូវតែរួមដៃគ្នាទប់ទល់ជាមួយ លោកខាងលិច


 (មូស្គូ)៖​  តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃ ពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់អោយដឹងថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បាន ប្រាប់មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ថាទីក្រុងប៉េកាំងគឺជាអាទិភាពកំពូលសម្រាប់គោលន យោបាយការបរទេសរុស្ស៉ី ហើយថាប្រទេស ទាំង២ ត្រូវតែរួមដៃគ្នាប្រឆាំងជាមួយលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA Novosti បានឱ្យដឹងទៀតថានៅក្នុងជំនួបនៅឯទីក្រុងមូស្គូ កាល ពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ដែលជាសម្ព័ន្ធមិត្ត ដ៏ជិត ស្និទ្ធម្នាក់របស់លោក ពូទីន ក៏បានប្រាប់លោក វ៉ាង យី ផងដែរថាទីក្រុងមូស្គូ គាំទ្រគោលជំហរ របស់ចិនលើសំណុំរឿងតៃវ៉ាន់ ហុងកុង និងតំបន់ស៊ីនជាំង។ លោក ផាទ្រូសេវ បានគូសបញ្ជាក់ បន្ថែមដូច្នេះថា «នៅក្នុងបរិបទនៃការធ្វើយុទ្ធនាការរបស់លោកខាងលិច ដែលចង់គ្រប់គ្រងរុស្ស៉ី និងចិន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការផ្សាភ្ជាប់គ្នារវាងរុស្ស៉ី និងចិន នៅលើឆាក អន្តរជាតិគឺជារឿងសំខាន់បំផុត ហើយខ្ញុំអាចបញ្ជាក់បានពីជំហរគាំទ្ររបស់យើងចំពោះទីក្រុងប៉េកាំង លើបញ្ហាតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុង»