លោក ហ្សេលេនស្គី លើកឡើងថា ការសងសឹកទ្រង់ទ្រាយធំរបស់រុស្ស៉ី ចាប់ផ្ដើមហើយ


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ ២០២៣ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ ថាការសងសឹកទ្រង់ទ្រាយធំរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ បន្ទាប់ពីសង្រ្គាមឈ្លានពាន ជាប់គាំង អស់រយៈពេលជាង២ខែមកនេះនៅឯសមរភូមិភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងកំពង់ផែអូដេសា (Odesa) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែន រូបនេះបានគូសបញ្ជាក់ដូច្នេះថា  «ខ្ញុំគិតថារុស្ស៉ីពិតជាចង់ធ្វើការសងសឹកដ៏ធំមួយ។ ខ្ញុំគិតថាពួកគេបានចាប់ផ្ដើមការសងសឹកនេះហើយ ដោយជារៀងរាល់ថ្ងៃ ពួកគេ បានបង្កើនចំនួនកងទ័ព ហើយយើងក៏កំពុងឃើញផងដែរពីការកើន ឡើងនៃចំនួនទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner»

សូមជម្រាបថា បើតាមវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បរាជ័យរបស់លោកខាងលិចក្នុងការបញ្ជូនបរិក្ខារចាំបាច់នានាកាលពី ឆ្នាំ២០២២ គឺជាមូលហេតុច ម្បងដែលធ្វើឱ្យភាពជឿនលឿនទៅមុខនៃប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ថមថយសន្ទុះចាប់ តាំងពីខែវិច្ឆិកាមកម្ល៉េះ។ វិទ្យាស្ថាននេះ ដដែលបានបន្ថែមដែរថាកត្តានេះឯងបានអនុញ្ញាតឱ្យរុស្ស៉ី បង្កើនការដាក់សម្ពាធលើទីក្រុងបាកមូត (Bakhmut) និងពង្រឹងទីតាំងប្រឆាំងនឹងការវាយលុក ពីទាហាន អ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែននឹងនៅតែអាចវាយដណ្ដើមបានទឹកដីមកវិញ នៅពេលដែល អាវុធដែលលោកខាងលិចសន្យាផ្ដល់ឱ្យត្រូវបានបញ្ជូនដល់ដៃទាហានអ៊ុយក្រែន៕