(អូតាវ៉ា)៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន់ (Anita Anand) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា ប្រទេសកាណាដានឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ចំនួន៤គ្រឿងទៅកាន់អ៊ុយក្រែន បន្ទាប់ពីអាល្លឺម៉ង់នៅក្នុងសប្តាហ៍នេះបានអនុញ្ញាតឲ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះដែលខ្លួនផលិត។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។
លោកស្រី អាណាន់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអូតាវ៉ា (Ottawa) យ៉ាងដូច្នេះថា «ការបរិច្ចាគនេះ គឺជាការរួមចំណែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីដល់ ជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»៕