(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សម្នាក់ទៀតបាន បាត់បង់ជីវិត និង៣នាក់ទៀតបានបាត់ខ្លួន នៅភាគខាងត្បូងប្រទេស បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរអិលបាក់ដី។ ប្រការនេះនាំឱ្យតួលេខអ្នកស្លាប់សរុប ដោយសារការធ្លាក់ភ្លៀងប៉ុន្មាន ថ្ងៃកន្លងទៅ កើនដល់យ៉ាងហោច៣៣នាក់។
ការស្លាប់ថ្មីចុងក្រោយខាងលើ បានកើតឡើងនៅទីក្រុងម៉ាទី (Mati) លើកោះមិនដាណាវ (Mindanao) នៅពេលគ្រោះរអិបាលបាក់ដី បានវាយប្រហារលើមនុស្ស៤នាក់ ដែលកំពុងស្ទូច ត្រីក្រោមមេឃភ្លៀង កាលពីថ្ងៃពុធ។ សាកសពបុរសអាយុ៦២ឆ្នាំម្នាក់ ត្រូវបានរកឃើញ ខណៈ មនុស្ស៣នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។
ទន្ទឹមគ្នានេះ អាជ្ញាធរហ្វីលីពីនក៏កំពុងនៅបន្តតាមស្វែងរក មនុស្សជាង២០នាក់ផ្សេងទៀត ដែល បានបាត់ខ្លួន ក្រោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ កាលពីចុងសប្តាហ៍កន្លងទៅ ដែលបង្កឱ្យមានគ្រោះ រអិលបាក់ដីនិងទឹកជំនន់ធ្ងន់ធ្ងរ នៅពាសពេញតំបន់ភាគកណ្តាលនិងភាគខាងត្បូងហ្វីលីពីនផង ដែរ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ លំនៅឋានរាប់រយខ្នង បានរងការបំផ្លិចបំផ្លាញ ហើយផលដំណាំលើ ផ្ទៃដីជាង៥,០០០ហិកតា ត្រូវបានទឹកភ្លៀងហូរនាំយកទៅអស់ ខណៈប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យជម្លៀសទៅស្នាក់នៅ តាមមណ្ឌលជ្រកកោនបណ្តោះអាសន្ន៕