អ៊ុយក្រែនកំពុងស្ថិតក្នុងភាពត្រជាក់ និងងងឹត ខណៈមេដឹកនាំប្រទេសនេះ អំពាវនាវដល់ UN ឲ្យដាក់ ទណ្ឌកម្មបន្ថែមលើរុស្ស៉ី


 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបានធ្វើឱ្យទីក្រុងរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងភាពងងឹតដ៏អាក្រក់នៅទូទាំងប្រទេស។

ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ អាជ្ញាធរកំពុងប្រឹងប្រែងស្តារអគ្គីសនី និងកម្តៅឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ។ កាំជ្រួចមីស៊ីលចុងក្រោយបង្អស់របស់រុស្ស៊ីបានសម្លាប់មនុស្ស ១០នាក់ និងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ។

អាជ្ញាធរទីក្រុងកៀវបាននិយាយថា ថាមពលរបស់រដ្ឋធានីត្រូវបានស្ដារឡើងវិញដល់បីភាគបួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយទឹកបានដំណើរការឡើងវិញផងដែរ នៅក្នុងតំបន់មួយចំនួន។ ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​បាន​ដំណើរការ​ធម្មតា​ឡើង​វិញ ដោយមានរថយន្តក្រុងជំនួសរថភ្លើងអគ្គិសនី។

ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា តម្រង់គោល ដៅថាមពលនៅទូទាំងប្រទេសអ៊ុយក្រែនជាមួយការប្រើប្រាស់កាំជ្រួចមីស៊ីលដែលមានតម្លៃរាប់រយលានដុល្លារ​ក្នុងការវាយប្រហារម្តងៗ៕