(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ជាក់ថា អាជ្ញាធរលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងថាតំបន់គ្រីមៀ បានរងការវាយ ប្រហារដោយយន្ដហោះដ្រូន នៅថ្ងៃអង្គារសប្ដាហ៍នេះដែលបានជំរុញ ឱ្យទីក្រុងមូស្គូ ដាក់ឱ្យកងទ័ព របស់ខ្លួននៅក្នុងតំបន់មួយនេះប្រុងជើងការ។
ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើ កើតមានឡើង ចំពេលដែលទីក្រុងកៀវប្រកាសជ័យ ជម្នះក្នុងការវាយដណ្ដើមបានទឹកដីមកវិញជាបន្តបន្ទាប់ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុង មូស្គូនិយាយថាខ្លួនកំពុងពង្រឹងកងទ័ពនៅក្នុងតំបន់គ្រីមៀ។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ បណ្ដាញទំនាក់ទំនងសង្គម Telegram លោក មីកាអែល រ៉ាស់វ៉ូហ្សាយ៉េវ (Mikhail Razvozhayev) ជាអភិបាលតំបន់រដ្ឋបាលសេវ៉ាស់ស្ដូប៉ូល (Sevastopol) ក្នុងតំបន់គ្រីមៀ បានគូសបញ្ជាក់ដូច្នេះ ថា «ពិតជាមានការវាយប្រហារដោយយន្ដហោះដ្រូន…ប្រព័ន្ធការពារដែនអាកាសរបស់យើងកំពុង ដំណើរការក្នុងពេលបច្ចុប្បន្ន»។
លោកបន្ថែមថាយន្ដហោះដ្រូន២គ្រឿង ត្រូវបានបាញ់ទម្លាក់ ហើយមិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាតនោះទេ និងបានអំពាវនាវផងដែរឱ្យ ប្រជាជនរក្សាភាពស្ងៀមស្ងាត់៕