ឃុំថ្មស បើកកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ លើកទី៦ ដែលប្រព្រឹត្តទៅនៅក្នុងសាលាឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង


ខេត្តកោះកុង៖ នាព្រឹកថ្ងៃសុក្រ ១០ រោច ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ សាលាឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង បានប្រារព្ធពិធី បើកកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ លើកទី៦ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក គឹម ជឿង សមាជិកក្រុមប្រឹក្សាឃុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង លោក វរៈសេនីយ៍ត្រី មាស ភា នាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មស រួមទាំងសមាជិក សមាជិការ ប្រធាន-អនុក្រុមប្រឹក្សា លោក មេភូមិ -អនុភូមិ លោកប្រធានមណ្ឌលសុខភាពថ្មស និង លោកនាយកសាលាគ្រប់សាលា ទាំងអស់ផងដែរ។
បន្ទាប់ពីការអានអានរបាយការណ៍ ស្តីពីអនុវត្តការងាររបស់មន្ត្រីបុគ្គលិកឃុំថ្មស និងតាមអង្គភាព ប្រចាំខែតុលា ឆ្នាំ២០២២ ដែល អានដោយ លោក ហាន់ ជាប រួមមក លោក គឹម ជឿង បានបើកកិច្ចប្រជុំ ដែលមានរបៀបវារៈសំខាន់ៗចំនួន៩ចំណុច ដូចតទៅ៖
១-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាង របៀបវារៈ នៃកិច្ចប្រជុំប្រចាំ ខែវិច្ឆិកា លើទី៦ ឆ្នាំទី១ ។
២-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាងកំណត់ហេតុប្រចាំខែ តុលា នៃ អាណត្តិ ទី៥។
៣-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាង របាយការណ៍ប្រចាំខែ វិច្ឆិកា
៤-ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតអោយមកចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២អោយបានគ្របៗគ្នាំ។
៥-ផ្សព្វផ្សាយនិងជម្រុញប្រជាពលរដ្ឋមកចុះបញ្ជីកំណើត ឬ បញ្ជាក់កំណើតកូនរបស់គាត់អោយបានគ្រប់ៗគ្នា។
៦-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
៧-ការធ្វើបច្ចុប្បភាពផែនទីសង្គម និង បញ្ជីគ្រួសារ១០០០(មួយពាន់)ថ្ងៃដំបូងនៃជីវិត ទាំង៥ភូមិ។
៨-ការចុះសម្ភាសន៍គ្រួសារងាយរងគ្រោះ។ និង
៩-បញ្ហាផ្សេងៗ -ការអនុវត្តន៍ការងារ របស់ក្រុមប្រឹក្សាឃុំ , -ការអនុវត្តន៍ការងារតាមអង្គភាព, -មតិបូកសរុបកិច្ចប្រជុំនិងប្រកាសបិទអង្គប្រជុំ។ថ្លែងនៅក្នុងបើក និង បិទ នៃកិច្ចប្រជុំនេះដែរ លោក គឹម ជឿង សមាជិក ក្រុមប្រឹក្សាឃុំថ្មស បានថ្លែងកោតសរសើរដល់ ក្រុមការងារទាំងអស់នៅក្នុងឃុំ ដែលតែងតែបានខិតខំបំពេញការងារយ៉ាងសកម្ម និងបានសហការគ្នាយ៉ាងល្អ សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ធ្វើឱ្យឃុំ មានការអភិវឌ្ឍន៍ទៅមុខជាជំហ៊ានៗ។ លោកសមាជិកក្រុមប្រឹក្សារូបនេះ ក៏បានសំណូមពរ និងផ្ដាំផ្ញើដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ក្នុងឃុំថ្មសទាំងអស់ បន្តយកចិត្តទុកដាក់សហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នារក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែប្រសើរថែមទៀត ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ ដោយ កែវ វ៉ង