(ព្រះវិហារ)៖ មួយរយៈពេលនេះមានការផ្ទុះកក្រើកឡើងនូវបទល្មើសឆ្លងដែនខុសច្បាប់ ជាប់ព្រំដែនប្រទេសឡាវ តាមដងទន្លេ ក្នុងភូមិសាស្ត្រច្រកកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនោះទេ។
បទល្មើសឆ្លងដែនខុសច្បាប់ ដែលកំពុងកើតមានឡើងនៅច្រកកំពង់ស្រឡៅសព្វថ្ងៃរួមមាន៖
*ទី១៖ ការនាំជនជាតិចិនឆ្លងដែនដោយខុសច្បាប់ទៅប្រទេសឡាវ*ទី២៖ ការនាំស៊ីម៉ង់ត៍ពីប្រទេសឡាវតាមទូក កាណូត ចូលមកប្រទេសកម្ពុជារាប់សិបតោនក្នុង១ថ្ងៃៗ*ទី៣៖ ការនាំបារីទៅប្រទេសឡាវ ការនាំប្រេងឥន្ធនៈពីប្រទេសឡាវចូលមកប្រទេសកម្ពុជា…..ជាដើម។
តាមសេចក្តីរាយការណ៍ បានថ្លែងឱ្យដឹងថា សកម្មភាពនាំទំនិញខុសច្បាប់ដែលឈ្មួញនាំចូលពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ គឺពុំមានសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់ឫបង្រ្កាបនោះទេ ដែលទំនិញភាគ ច្រើនឈ្មួញនាំចូលទាំងព្រឹក ទាំងថ្ងៃ តាមទូក រួចលើកដាក់រថយន្តតែម្តង ដូចជាស៊ីម៉ង់ត៍ជាដើម។ គេសង្ស័យថា ការមិនបង្ក្រាបរបស់សមត្ថកិច្ចជំនាញ លើទំនិញឆ្លងដែនខុសច្បាប់ទាំងនេះ ប្រហែលជាសមត្ថកិច្ចទទួលបានផលប្រយោជន៍ខ្លះៗហើយមើលទៅ។
ករណីនេះសង្ឃឹមថា អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត នឹងចាត់ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង លើការនាំទំនិញដោយខុសច្បាប់ចូលមក ក្នុងប្រទេស។ ប៉ុន្តែករណីជួញដូរមនុស្សនាំជនជាតិចិនឆ្លងដែនទៅប្រទេសឡាវដោយខុសច្បាប់ មួយរយៈនេះកម្លាំងចម្រុះឃាត់ខ្លួនជនជាតិចិនបាន២០នាក់ និងបានឃុំខ្លួនបណ្តោះអាសន្នជនជាតិខ្មែរ ដែលជាមេខ្យល់មួយចំនួនផងដែរ៕