អ៉ីរ៉ង់ចាប់ខ្លួនមនុស្ស១០នាក់ ដែលជាភ្នាក់ងារធ្វើការឱ្យ ចារកម្មអ៉ីស្រាអែល
2022-10-24 03:38pm(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា អាជ្ញាធរអ៉ីរ៉ង់បានចាប់ឃាត់ខ្លួន មនុស្សចំនួន១០នាក់ ដែលធ្វើការឱ្យអ៉ីស្រាអែល នៅក្នុងខេត្តអាស៊ែបៃហ្សង់ខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ ហ្វាស (Fars) បានបន្ថែមទៀតថា បុគ្គលទាំងនោះបានធ្វើការទាក់ទង តាមប្រព័ន្ធវីដេអូដោយផ្ទាល់ជាមួយ ក្រុមមន្រ្តីចារកម្មរបស់ទីភ្នាក់ងារម៉ូសាដ (Mossad) ដែលជាស្ថាប័នស៉ើបការណ៍សម្ងាត់ របស់ប្រទេសអ៉ីស្រាអែល។ ដោយមិនបានរៀបរាប់លម្អិត ទីភ្នាក់ងារព័ត៌មាន ហ្វាស បានអះអាងយ៉ាងដូច្នេះថា «ពួកគេបានដុតបំផ្លាញយានជំនិះ និងផ្ទះសម្បែងរបស់បុគ្គល ដែលពាក់ព័ន្ធជាមួយស្ថាប័នសន្តិសុខអ៉ីរ៉ង់ ហើយទទួលសំណូកជាសាច់ប្រាក់ សម្រាប់ការលួចថតយករូបភាពផ្សេងៗ ដែលពួកគេបញ្ជូនឱ្យ ក្រុមមន្រ្តីចារកម្មរបស់ម៉ូសាដ»។
គួរបញ្ជាក់ថា អ៉ីស្រាអែលនិងអ៉ីរ៉ង់ គឺជាសត្រូវយូរអង្វែងនឹងគ្នាប្រចាំនៅតំបន់មជ្ឈិមបូព៌ា។ អ៉ីស្រាអែលបានចោទអ៉ីរ៉ង់អំពីការគាំទ្រចំពោះ ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ប្រឆាំងទៅលើខ្លួន ខណៈខាងអ៉ីរ៉ង់វិញចោទថា អ៉ីស្រាអែលបានធ្វើសកម្មភាពសម្លាប់ក្រុមមន្រ្តីខ្លួនជាច្រើនរូប៕