មេបញ្ជាការរុស្ស៉ី ទទួលស្គាល់ថាកងកម្លាំងរបស់ខ្លួន កំពុងរងសម្ពាធវាយបកយ៉ាងខ្លាំងពីកង ទ័ពអ៊ុយក្រែន


(មូស្គូ)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ គឺ មេបញ្ជាការថ្មីរបស់កងទ័ពរុស្ស៉ី ដែលវិមានក្រឹមឡាំងទើបនឹងចាត់តាំងឲ្យដឹកនាំការប្រយុទ្ធ នៅ អ៊ុយក្រែន បានទទួលស្គាល់ដ៏កម្រមួយថាពួកគេ កំពុងរងសម្ពាធយ៉ាងខ្លាំង ក្រោមការវាយបករបស់ កងទ័ពអ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវតំបន់ភាគខាងត្បូង និងខាងកើតដែលទីក្រុងម៉ូស្គូ បានកាត់ បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន កាលពីប៉ុន្មានសប្តាហ៍មុន។

ឧត្តមសេនីយ៍រុស្ស៉ី សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) មេបញ្ជាការដែលបច្ចុប្បន្នកំពុងដឹកនាំបញ្ជា កងកម្លាំងរបស់រុស្ស៊ីនៅអ៊ុយក្រែន បានប្រាប់បណ្តាញ ព័ត៌មានរដ្ឋរុស្ស៉ី Rossiya 24 យ៉ាងដូច្នេះ ថា «ស្ថានភាពនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស អាចនិយាយបានថាកំពុងមានភាពតាន តឹង។ ក្នុងតំបន់ខឺសុន, ស្ថានភាពគឺលំបាកណាស់។ សត្រូវកំពុងវាយលុកដោយចេតនាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាន»

គួរបញ្ជាក់ថា ទាំងអ៊ុយក្រែន និងរុស្ស៊ី បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល ទោះបីជាទី ក្រុងកៀវបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ៕