(ភ្នំពេញ)៖ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រី ឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ បានបង្ហាញស្វែងរកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។
បំណងរបស់លោកបណ្ឌិតសាស្ត្រាចារ្យ ត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះលោក អនេក បានជម្រាបសម្តេចតេជោ ពីបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។
ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិការនេះ លោក អនេក ប្រកាសផ្តល់អាហារូបករណ៍ជូននិស្សិត កម្ពុជា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៅតាមសកលវិទ្យា ល័យល្បីរបស់ថៃ។
លោកក៏អនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជា ទៅចូលរួមសិក្សា និងស្រាវជ្រាវលើវិស័យ ជាច្រើនរួមទាំងវិស័យតារាសាស្ត្រ ជីវសាស្ត្រ អាហារសាស្ត្រ និងវិស័យដទៃទៀតនៅក្នុងប្រទេស ថៃ។ បន្ថែមពីលើនោះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក បានអញ្ជើញប្រតិភូកម្ពុជាទស្សនកិច្ចផ្លូវ ការនៅថៃ ពិនិត្យលទ្ធភាពពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យអប់រំ។
លោកបណ្ឌិតសាស្ត្រចារ្យ ក៏បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងកិច្ចសហប្រតិ បត្តិការលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។
សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាត្រូវការនិស្សិតសិក្សាជំនាញថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកបច្ចេកទេស និងការស្រាវជ្រាវ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើសុំឱ្យមានការបន្តពិភាក្សាជា មួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អ និងកាន់តែស៊ីជម្រៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់លោក អនេក ដើម្បីស្វែង យល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕