(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានជួប ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃ ចន្ទសប្តាហ៍នេះ ដើម្បីសម្របសម្រួលការចរចាដោយផ្ទាល់ជាលើកដំបូងរវាងភាគីទាំងពីរ គិតចាប់ តាំងពីការប៉ះទង្គិចគ្នានៅព្រំដែនដ៏ធ្ងន់ធ្ងរ ក្នុងខែកញ្ញានេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានឲ្យដឹងក្នុងសេច ក្តីថ្លែងការណ៍ថា នៅឯកិច្ចប្រជុំជាមួយលោក អារ៉ារ៉ាត់ មៀហ្សូយ៉ាន (Ararat Mirzoyan) រដ្ឋមន្រ្តី ការបរទេសអាមេនី និងលោក ហ្សេហ៊ូន បាយរ៉ាម៉ូវ (Jeyhun Bayramov) រដ្ឋមន្រ្តីការបរទេស អាស៊ែបៃហ្សង់ នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ លោក ប្លីនខិន បានសង្កត់ធ្ងន់លើ តម្រូវការដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នាបន្ថែមទៀត និងជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកដំណើរ ការ សន្តិភាពឡើវិញ។ លោក នេត ប្រាយស៍ បន្តថារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ ក៏បាន ពិភាក្សាគ្នាអំពីជំហានបន្ទាប់ផងដែរ ហើយលោក ប្លីនខិនបានលើកទឹកចិត្តឲ្យ ភាគីទាំងពីរជួបគ្នា ម្តងទៀត នៅមុនដំណាច់ខែកញ្ញានេះ៕