ឯកឧត្តម អ៊ាង សុផល្លែត ក្រើនរំឮកមន្ត្រីមូលដ្ឋានបន្តបម្រើពលរដ្ឋតាមរយៈអំពើល្អ ដើម្បីរក្សាឱ្យ បាននូវ សេចក្ដីស្រឡាញ់ និងការទុកចិត្តពីពលរដ្ឋ


 (ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានក្រ់នរំឮកដល់សមាជិកសមាជិការទាំងអស់បន្តនូវសកម្មភាពបម្រើប្រជាពលរដ្ឋតាមបំណងរបស់គាត់ តាមរយៈអំពើល្អ ដើម្បីរក្សាឱ្យបាននូវសេចក្ដីស្រឡាញ់ ការទុកចិត្តពីប្រជាពលរដ្ឋ។

ការក្រើនរំឮកបែបនេះ របស់ ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ និង ផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ គណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំអស់ ដែល បានរួមចំណែកទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធាន និងពេលវេលា រហូតទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងស្រុកអូររាំង ឪ។ ឯកឧត្តម បានបន្ថែមថា អ្វីដែលជាចំណុចសំខាន់ គឺត្រូវយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ៕