អង្គការ OPEC+ នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងដល់ពិភពលោក ខណៈតម្លៃប្រេងធ្លាក់ចុះដោយសារ ការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច


 (ប៊ែកឡាំង)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Wasigton Post នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា អង្គការ OPEC និងបណ្តាប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្ត រួម ទាំងរុស្ស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសកាត់បន្ថយផលិតកម្មរបស់ខ្លួនសម្រាប់ខែតុលា ដើម្បីជំរុញតម្លៃ ប្រេង ដែលថ្មីៗនេះដែបានធ្លាក់ចុះ ដោយសារការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច។

សម្ព័ន្ធអ្នកផលិតប្រេងបានសម្រេចចិត្តកាត់បន្ថយផលិតកម្ម ១០០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុង ខែតុលពីកម្រិតខែកញ្ញា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OPEC ដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣២។

ក្រុមប្រទេសផលិតប្រេងដូចជាអារ៉ាប៊ីសាអូឌីតបានជំទាស់នឹងការអំពាវនាវពីប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យបូមប្រេងបន្ថែមទៀត ដើម្បីបញ្ចុះតម្លៃប្រេងសាំង និងបន្ធូរបន្ថយបន្ទុកលើអ្នក ប្រើប្រាស់។

ប៉ុន្តែការព្រួយបារម្ភអំពីការធ្លាក់ចុះតម្រូវការ នាពេលអនាគតបានជួយធ្វើឲ្យតម្លៃធ្លាក់ចុះ ពីកម្រិតខ្ពស់ បំផុតនៅខែមិថុនា ដែលមានតម្លៃជាង១២០ដុល្លារក្នុងមួយបារ៉ែល។ ការនេះបានធ្វើឲ្យបាត់ចំណូលរបស់រដ្ឋាភិបាល នៃបណ្តាប្រទេស OPEC+ ប៉ុន្តែវាជារឿងល្អសម្រាប់ អ្នកបើកបរនៅសហរដ្ឋអាមេរិក ខណៈដែលតម្លៃបូមបានធូរស្រាល៕