អាជ្ញាធរខេត្តសៀមរាបសម្រេចបិទ (Lockdown) ទីតាំងប្រមូលផ្ដុំរបស់លោក ខឹម វាសនា ចាប់ពី ម៉ោង១២យប់នេះតទៅ


 (សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិចថា អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ពីម៉ោង១២យប់នេះតទៅ (ពីម៉ោង០០ ចូលថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២២)។

សូមបញ្ជាក់ថានៅមុនមានការសម្រេចបិទនេះ រដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា ខ្លួន មិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់ លោក ខឹម វាសនា នោះឡើយ ពោលគឺត្រូវ តែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត។

ការចេញមកបញ្ជាក់របស់ ឯកឧត្តម ទៀ សីហា បានធ្វើឡើងក្រោយពេលគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ បានដាក់លិខិតចូលរដ្ឋបាលខេត្ត សុំពន្យារពេលនៃការជួបជុំ រហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន ប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីច ម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោម ហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភព លោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំ នោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់៕