សហរដ្ឋអាមេរិក នឹងប្រកាសផ្ដល់ជំនួយយោធាថ្មី ៣ពាន់លានដុល្លារ ដល់អ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីអាមេរិក បានឱ្យដឹងថាសហរដ្ឋអាមេរិកបានត្រៀមកញ្ចប់ ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយ កញ្ចប់ជំនួយថ្មី នេះអាចនឹងប្រកាសក្នុងពេលឆាប់ៗនេះ។

ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រិអាមេរិកខាងលើដដែលបានឱ្យដឹងទៀតថាកញ្ចប់ យោធាថ្មីដែលសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់ឱ្យអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍នេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនតែម្ដង។ កញ្ចប់ថវិកានេះទៀតសោត ត្រូវបានយកចេញពីកញ្ចប់ថវិកា ដែលសភាអាមេរិកអនុម័ត និងអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន យកទៅទិញអាវុធពីក្រុមហ៊ុនផលិតអាវុធអាមេរិក សម្រាប់ផ្ដល់ឱ្យទីក្រុងកៀវ ជាជាងដកអាវុធ ដែលមានស្រាប់ចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោ ធាជាង ១០.៦ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី៕