(បាងកក)៖ យោងតាមកសែតបាងកកប៉ុស្តិ៍ អោយដឹងថា ការព្យាករទីផ្សារមួយដែលចេញផ្សាយ ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ទេសចរណ៍របស់ប្រទេសថៃនៅក្នុងឆមាស ទីពីរឆ្នាំនេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវបរទេសចំនួន ៧,៥លាននាក់ និងរួមចំណែកជាទឹក ប្រាក់ចំនួន ៤០៣ប៊ីលានបាត (ប្រហែល ១១,១៦ប៊ីលានដុល្លារ) ដល់សេដ្ឋកិច្ចថៃ។
លោក Yuthasak Supasorn អភិបាលអាជ្ញាធរ TAT ត្រូវបានដកស្រង់សំដីដោយការសែតបាង កកប៉ុស្តិ៍ថា ការវិភាគទីផ្សារអន្តរជាតិសម្រាប់ឆមាសទីពីរអាចមើលឃើញកំណើន ៣,៥ដងធៀបនឹង ឆមាសទីមួយ ដោយសារកត្តាអំណោយផលជាច្រើនជួយគាំទ្រដល់តម្រូវការទីផ្សារ។ ឆមាសទី១ ទទួលបានភ្ញៀវទេសចរបរទេសសរុប ២,១២លាននាក់។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបចំនួន ៧,៥លាននាក់ អាស៊ីអាគ្នេយ៍ត្រូវបានព្យាករថាមានចំនួនភ្ញៀវទេសចរចំនួន ៣,១៣លាននាក់ ដែលបង្កើតប្រាក់ ចំណូលចំនួន ១១៤ប៊ីលានបាត បន្ទាប់មកដោយតំបន់អឺរ៉ុបដែលមានអ្នកធ្វើដំណើរ ១,៦លាននាក់ និងប្រាក់ចំណូលខ្ពស់បំផុតប្រហែល ១១៩ប៊ីលានបាត ដោយសាររយៈពេលស្នាក់នៅយូរ។
តំបន់អាស៊ីអាគ្នេយ៍មានចក្ខុវិស័យដ៏មានសក្តានុពលបំផុតដោយសារច្រកព្រំដែនគោកបានបើកឡើងវិញទាំងស្រុង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនបានបន្តផ្លូវហោះហើររបស់ពួកគេវិញ ដើម្បីតភ្ជាប់ទីក្រុងសំខាន់ៗនៅក្នុងតំបន់។
តំបន់អាស៊ីខាងត្បូងដែលដឹកនាំដោយប្រទេសឥណ្ឌា អាចមើលឃើញភ្ញៀវទេសចរចំនួន ៩៨៩ ៣២០នាក់ជាមួយនឹងការចំណាយសរុបចំនួន ៥០ប៊ីលានបាត។ ការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារនេះកើតចេញពីការតភ្ជាប់ជើងហោះហើរទៅកាន់ទិសដៅផ្សេងៗ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា សម្រាប់តំបន់ផ្សេងទៀត តំបន់អាស៊ីភាគឦសាននឹង ឃើញភ្ញៀវទេសចរចំនួន ៨៣១.៩០០ នាក់ បង្កើតចំណូលបាន ៤២ប៊ីលានបាត តំបន់មជ្ឈិមបូព៌ា អាចនឹងបង្កើតប្រាក់ចំណូល ៤០ប៊ីលានបាតពីអ្នកដំណើរ ៤៤៩ ៨០០នាក់ បន្ទាប់មកសហរដ្ឋ អាមេរិក ដែលមានអ្នកធ្វើដំណើរ ២៥៧ ៤២០នាក់ ដែលចូលរួមចំណែកចំណូលចំនួន ១៩ប៊ីលាន បាត ហើយអូសេអានីអាចមានភ្ញៀវទេសចរ ២៣៤ ៥៧០ នាក់ដែលបង្កើតប្រាក់ចំណូលបាន ១៨,៤ប៊ីលានបាត ហើយភ្ញៀវទេសចរ ២៧ ៥០០ នាក់ផ្សេងទៀតត្រូវបានរំពឹងថាមកពីទ្វីបអាហ្រ្វិក ជាមួយនឹងការចំណាយសរុបចំនួន ១,៨ប៊ីលានបាត។
លោក Yuthasak បានថ្លែងថា លទ្ធផលដែលបានមកពីការវិភាគនេះបានបង្ហាញថា ឆ្នាំនេះប្រទេស ថៃអាចទទួលបានអ្នកដំណើរយ៉ាងហោចណាស់ ៩,៦២លាននាក់ ដែលចំនួននេះជិតដល់គោលដៅ ១០ លាននាក់របស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕