ផ្លូវដែកចិន-ឡាវ ដឹកទំនិញឆ្លងកាត់ព្រំដែនបានជាង ១លានតោនគិតចាប់ពីបើកដំណើរការមក


(វៀងចន្ទន៍)៖ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ខូអិលធីឌី (LCRC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលមានមូលដ្ឋាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ និងទទួលខុសត្រូវលើប្រតិបត្តិការផ្នែកផ្លូវដែក ឡាវ បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃពុធថា ចាប់តាំងពីការបើកដំណើរការកាលពីខែធ្នូឆ្នាំ មុនមក ទំនិញឆ្លងដែនដែលដឹកជញ្ជូនតាមផ្លូវដែកចិន-ឡាវ មានលើសពី ១លានតោន។

ចាប់តាំងពីការបើកដំណើរការផ្លូវដែកចិន-ឡាវ ការដឹកជញ្ជូនទំនិញបានបង្ហាញពីនិន្នាការកើនឡើង ជាមួយនឹងទំនិញដូចជា ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជី គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំផ្ទាំងសូឡា វាយ នភ័ណ្ឌ បន្លែ និងទំនិញផ្សេងទៀត ដែលត្រូវបានដឹកជញ្ជូនពីប្រទេសចិនទៅកាន់ប្រទេសឡាវ ខណៈដែលដែក និងរ៉ែស័ង្កសី ម្សៅដំឡូងមី អង្ករបាឡេ ធ្យូង កៅស៊ូ ប៉ូតាស និងផ្លែឈើត្រូវបានដឹក ជញ្ជូនពីប្រទេសឡាវ និងប្រទេសជិតខាងទៅកាន់ប្រទេសចិន។

យោងតាមក្រុមហ៊ុន LCRC គិតត្រឹមថ្ងៃទី៩ ខែសីហា ផ្នែកផ្លូវដែកនៅប្រទេសឡាវបានដឹកជញ្ជូន ទំនិញឆ្លងកាត់ព្រំដែនចំនួន ១ ០៧៦ ៥០០តោន ដែលក្នុងនោះ ២៦៣ ៤០០ តោនត្រូវបាននាំ ចេញពីប្រទេសចិនទៅកាន់ប្រទេសឡាវ ហើយ ៨១៣ ១០០ តោនត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ប្រទេសចិន ដោយគិតជាមធ្យមមានអត្រាកំណើនប្រចាំខែ ១៦,៩៥ភាគរយ។

ក្រុមហ៊ុន LCRC បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការផ្លូវដែកនេះមក ផ្លូវដែកនេះបាននិង កំពុងពង្រឹងយ៉ាងសកម្មដល់ស្ថានប័នដឹកជញ្ជូននេះ ដែលធ្វើឱ្យសេវាកម្មដឹកជញ្ជូនទំនិញមាន ប្រសិទ្ធភាពកាន់តែខ្លាំង និងធានាបាននូវប្រសិទ្ធភាពនៃការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងរលូន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕