(តៃប៉ិ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែ សីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធាដ៏ធំបំផុតមិន ធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ។
លោកស្រី Tsai បានប្រាប់មន្ត្រីទ័ពអាកាសថា«នៅពេលបច្ចុប្បន្ន ការគំរាមកំហែងនៃកម្លាំងយោធា ចិនមិនបានថយចុះទេ»។
គួរបញ្ជាក់ថា ចិនដែលខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយ យន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីធ្វើសមយុទ្ធយោធាវាយ ប្រហារតាមសមុទ្រ និងផ្លូវអាកាស៕