(ហុងកុង)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន ABC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានហេតុការណ៍ដ៏នឹកស្មាន មិនដល់មួយ បានកើតឡើងនៅក្នុងការប្រគំតន្ត្រីមួយ នៅទីក្រុងហុងកុង ពោលគឺក្រុមអ្នករាំកំពុង តែសម្តែងលើ ឆាកសុខៗ ស្រាប់តែធ្លាក់ផ្ទាំង LED សង្កត់អ្នករាំ២នាក់ បញ្ចូនទៅកាន់មន្ទីរពេទ្យ ភ្លាម។ តាមរយៈវីដេអូមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គម គឺបង្ហាញថា អំឡុងពេលក្រុមអ្នក រាំសម្តែងរាំលើឆាកនៃការប្រគំតន្ត្រី គឺមានផ្ទាំង LED មួយ ក្នុងចំណោមផ្ទាំងជាច្រើនបានធ្លាក់ចុះមក ក្រោម។ ផ្ទាំងនោះបានធ្លាក់ប៉ះអ្នករាំម្នាក់ចំក្បាល និងខ្លួនផ្ទាល់មុននឹងដួលទៅលើអ្នកសម្តែង ម្នាក់ទៀត ខណៈអ្នកទស្សនាស្រែកយ៉ាងរន្ធត់។ វីដេអូបានបង្ហាញឱ្យឃើញថា អ្នកសម្ដែងដែលនៅ សល់នៅលើឆាកបានប្រញាប់ប្រញាល់ទៅជួយអ្នកដែលត្រូវផ្ទាំង LED ធ្លាក់លើនោះ។
ប៉ូលិសបាននិយាយថា អ្នករាំប្រុសទាំងពីរបានដឹងខ្លួនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Queen Elizabeth។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ទីរពេទ្យបាននិយាយថា អ្នករាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈម្នាក់ទៀតមានស្ថានភាពធម្មតា។ ប៉ូលីសបានបន្តថា ក្នុងហេតុ ការណ៍នេះ ក៏មានទស្សនិកជនបីនាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដោយម្នាក់មាន អារម្មណ៍មិនស្រួលខ្លួន និងពីរនាក់ទៀតស្ថិតក្នុងស្ថានភាពតក់ស្លុត ប៉ុន្តែពួកគេមិនត្រូវការ ការព្យាបាល។
គួរជម្រាបថា ការប្រគំតន្ត្រីនេះត្រវបានធ្វើឡើងនៅសាល Hong Kong Coliseum ក្នុងទីក្រុងហុង កុង។ កម្មវិធីត្រូវបានបិទភ្លាមៗ បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង ខណៈអាជ្ញាធរហុងកុង កំពុងបើការស៉ើបអង្កេតជុំវិញករណីនេះ៕