(កូឡុំបូ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញសេចក្តីជូនដំណឹងមួយទៅ កាន់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ដោយបញ្ជាឱ្យគាត់បង្ហាញខ្លួននៅក្នុង តុលាការនៅថ្ងៃទី០១ ខែសីហា សម្រាប់ញត្តិដែលភ្ជាប់គាត់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។
មន្ត្រីតុលាការកំពូលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ CNA ថា សេចក្តីជូនដំណឹងត្រូវបាន ចេញកាលពីថ្ងៃពុធ (២៧ កក្កដា) ទាក់ទងនឹងញត្តិយ៉ាងហោចណាស់មួយ ដែលបានប្តឹងអ្នកនយោ បាយ និងមន្ត្រីរាជការដោយចោទប្រកាន់ថា ពួកគេទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចប្រទេស។
បច្ចុប្បន្នលោក Rajapaksa កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីជាកន្លែងដែលគាត់ត្រូវបានផ្តល់ ការស្នាក់នៅរយៈពេល ១៤ថ្ងៃនៅទីនោះ។
គួរបញ្ជាក់ថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) ហើយ ក្រោមមក លោកត្រូវបានគេរាយការណ៍ថាបានធ្វើ ដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា។ រីឯខាងសិង្ហបុរីបានអះអាងថា អតីត ប្រធានាធិបតីរូបនេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួន លោក Rajapaksa៕