(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា រុស្ស៊ី បានបាញ់ស្រោចកំាភ្លើងធំលើទីក្រុង ខាកៀវ (Kharkiv) ជាទីក្រុងដ៏ ធំទីពីររបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពី ទីក្រុងម៉ូស្គូ បានប្រកាសថាកំពុង ពង្រីកគោលដៅយោធារបស់ខ្លួន ខណៈដំណើរការនាំឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុបបានចាប់ផ្ដើមឡើង វិញតាមរយៈបំពង់បង្ហូរ ណ័រ ស្រ្ទីមវ័ន (Nord Stream-1)។
ការវាយប្រហារលើទីក្រុងខាកៀវ ដែលធ្លាប់រងនូវការបាញ់ផ្លោងជាច្រើនសប្តាហ៍របស់រុស្ស៊ី បានកើត មានជាថ្មីទៀត រយៈពេល១០ថ្ងៃបន្ទាប់ពីរុស្ស៉ីបានបញ្ចប់ ការងារដំណើរការនៃបំពង់បង្ហូរឧស្ម័ន Nord Stream-1។ បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្ស៣នាក់ត្រូវបានសម្លាប់ និង២៣នាក់ទៀត បានរងរបួសនៅទីក្រុង ខាកៀវ ជាកន្លែងដែលជនស៉ីវិលមួយចំនួនបានវិលត្រឡប់ទៅរកជីវភាពរស់ នៅជាធម្មតាឡើងវិញ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានរុញច្រានទាហានរុស្ស៊ី ឲ្យចេញពីព្រំដែន របស់ទីក្រុងនេះ។
ដោយឡែក អភិបាលទីក្រុងខាកៀវ លោក អូឡេក ស៉ីនេហ្គូបូវ (Oleg Synegubov) បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងដូច្នេះថា «ពួកសត្រូវ កំពុងធ្វើសកម្មភាពបាញ់ស្រោចយ៉ាងឃោរ ឃៅសំដៅចូលមកក្នុងនៅទីក្រុង»។
គួរបញ្ជាក់ថា ទីក្រុង ក្រាម៉ាស្តូស៍្ក (Kramatorsk) ក្នុងតំបន់ ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយ ក្រែន ជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងសាលារៀនមួយកន្លែង ដែលមន្ត្រី អ៊ុយក្រែនបាននិយាយថា កំពុងត្រូវបានប្រើប្រាស់ជាកន្លែងផ្ទុកជំនួយស្បៀងអាហារ៕