(ហុងគ្រី)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ប្រាប់អោយដឹងថា បន្ទាប់ពីជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាន បញ្ជាក់ពីផែនការរបស់ទីក្រុង Budapest ក្នុងការជំរុញការទិញឧស្ម័នរុស្ស៊ីបន្ថែមទៀត ដើម្បីបំពេញ តម្រូវការរបស់ខ្លួន។
លោក Peter Szijjarto បានលើកឡើងយ៉ាងដូច្នេះថា «ការពិតនៅតែជាការពិត។ ដោយគ្មានធនធានពីរុស្ស៊ី វាមិនអាចទៅរួចទេ សម្រាប់ការទិញឧស្ម័នបន្ថែមរហូតដល់ ៧០០លាន ម៉ែត្រគូប។ អ្នកអាចសុបិន្ត និងសាងសង់ប្រាសាទនៅលើអាកាស ប៉ុន្តែនេះជាការពិត»៕