(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការ ងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុម ការងារ ចុះមកផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលធ្វើឡើងនៅក្នុងវត្តព្រះបារមីវង្កដ្ឋបូរី នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ដោយសារថ្ងៃនេះជាថ្ងៃសីល គឺជាឱកាសមួយ ដែល យើងបានជួបជុំលោកតា លោកយាយ គាត់មកវត្ដ ដូច្នេះយើងបានដាក់ក្រុមការងាររបស់យើង មក ផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផង និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋផង ក្នុងនោះ ក៏ព្រះសង្ឃគង់នៅវត្ដអារាមនេះផងដែរ»។
ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងទៀតថា «ទោះពួកគាត់ខ្លះមិនបានយកកាតវ៉ាក់សាំងមក ក៏យើងចាក់ជូនដែរ ដោយយើងគ្រាន់តែកក់ឈ្មោះ និងលេខទូរស័ព្ទរបស់គាត់ ដើម្បីបំពេញបែបបទ តាមក្រោយ ព្រោះអ្វីដែលយើងគិតជាចម្បង គឺការពារជីវិតរបស់ពលរដ្ឋយើងជាធំ។ លើសពីនេះ ទាំង ការងារចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើជូនពួកគាត់រហូត ទាល់តែអស់ ដោយយើងបានត្រៀមក្រុមគ្រូពេទ្យរបស់យើង ពីមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ចាំ ទទួលពិនិត្យព្យាបាលពួកគាត់ នៅក្នុងបរិវេណវត្ដ វង្គដ្ដបូរីនេះ»។
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា កិច្ចការងារនេះទាំងនេះ គឺជាការបំពេញ ភារកិច្ចដែលរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាន ប្រគល់ជូនផង និងយើងមានភារកិច្ចបម្រើប្រជាជនយើងផង ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង គូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ដោយសារមេ រោគកូវីដ១៩ប្រភេទថ្មី មានករណីឆ្លងច្រើន តែមិនមានករណីសា្លប់ទេ ដោយសារប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំងរួចរាល់ ដូច្នេះដើម្បីបង្កើនភាពសុំាឱ្យអង្គការពាររាងកាយកុំឱ្យថយចុះ ហេតុដូចនេះ ហើយបានជាតម្រូវឱ្យពលរដ្ឋយើង ចាក់វ៉ាក់សាំងដូសជំរុញបន្ថែមឱ្យបានគ្រប់ៗគ្នា ទៅតាមចំនួន ដែលជាការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី»៕