ថ្ងៃស្អែក ប្រមុខការទូតកម្ពុជា ថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា


 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី «Special Discussion: An Update on ASEAN’s Efforts in Myanmar» ដែលនឹងរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការផ្សាយរបស់ក្រសួងការបរទេស៕

ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖ https://www.iseas.edu.sg/…/special-discussion-an…/