គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៤លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

 (កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅ ក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៤ លាននាក់ហើយ ក្នុងនោះអាស៊ានក៏ មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣ម៉ឺននាក់។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំង អស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៥៧,២៥៧នាក់ (ស្លាប់ ៤៣,០៩០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,១២០,១៦៩នាក់ (ស្លាប់ ១៥៦,៨១៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦០៤,៦៧០នាក់ (ស្លាប់ ៣៥,៨២៨នាក់)
* ថៃ ឆ្លងចំនួន ៤,៥៥៣,១៨១នាក់ (ស្លាប់ ៣០,៩៣៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៧២៣,០១៤នាក់ (ស្លាប់ ៦០,៦៤០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៥៥៧,៦៤៨នាក់ (ស្លាប់ ១,៤៤០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៧៧៣នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,៤០១នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៧៨,២៦៧នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,៣៩០នាក់ (ស្លាប់ ៣,០៥៦នាក់)៕