ក្រសួងទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍ជិត ៦០ម៉ឺននាក់ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩

 (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមជាមួយអង្គការដៃគូ SwissContact គណៈកម្មការគ្រប់គ្រង គម្រោងហូកា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យនានា បានសហការ គ្នាជារឿយៗក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍បានជិត៦០ម៉ឺននាក់ ដើម្បីពង្រឹងសមត្ថភាពរៀបចំនិងបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលជួប វិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណជិត៦០ម៉ឺននាក់នេះ មានដូចជាបុគ្គលិកឯកជន ម្ចាស់ អាជីវកម្ម សហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាដើម។ លទ្ធផលការងារនេះត្រូវបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារ ឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ សន្និបាតនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី១២-១៣ និងបិទបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឱ្យដឹងថា ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញវិធានការជាច្រើនក្នុងក្របខណ្ឌ នៃការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះបានរៀបចំប្រព័ន្ធសិក្សាជំនាញទេស ចរណ៍តាមអនឡាញ (E-Learning) រួមបញ្ចូលទាំងការសិក្សាតាមអនឡាញសម្រាប់ពង្រឹងជំនាញ ដែលមានស្រាប់ និងការផ្តល់នូវជំនាញបន្ថែមដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ និង ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្ម សហគ្រិនក្នុងវិស័យ ទេសចរណ៍ និងមន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមរបាយការណ៍លម្អិតអំពីលទ្ធផលការងារបណ្ដុះបណ្ដាលរបស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខា ធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានអនុវត្តនិងសម្រេចកម្មវិធីកា រងារបណ្តុះបណ្តាលដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងនោះបានរៀបចំវគ្គបណ្តុះ បណ្តាលតាមអនទ្បាញបានចំនួន១០៦ថ្នាក់ លើមុខវិជ្ជាចំនួន៤៣មុខ ដែលមានសិក្ខាកាមចុះឈ្មោះ សរុប១,២៤១នាក់ និងសិក្ខាកាមតាមថ្នាក់សរុបចំនួន៥២,៧៤១នាក់ទៀត ដោយគ្រប់ដណ្តប់លើ សេវាកម្មទេសចរណ៍ចំនួន៩មុខ។

ឯកឧត្តម បានបន្តថា ក្រសួងបានរៀបចំវគ្គបំប៉នសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ស្រ្តីក្នុងសហគមន៍ ទេសចរណ៍ គ្រូបង្គោលសហគ្រិនភាពក្នុងវិស័យទេសចរណ៍ មន្ទីរទេសចរណ៍ និងបុគ្គលិកក្នុងឧស្សា ហកម្មទេសចរណ៍លើជំនាញផ្សេងៗ ដោយមានអ្នកចូលរួមដោយផ្ទាល់ (In Class Training) បាន ជាង២,០០០នាក់។

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍តាមបណ្ដាខេត្ត ក្រោមកិច្ចសហការជាមួយជាមួយអង្គការ SwissContact និងគណៈកម្មការគ្រប់គ្រងគម្រោងហូកា ក៏បានបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១០៧នាក់ លើជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ អ្នកជំនាញ កម្រិតទាប និងបុគ្គលិកកំពុងបម្រើការងារចំនួន១០០នាក់។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានសហការរៀបចំការវាយតម្លៃលើការសិក្សាពីមុន (Recognition of Prior Learning–RPL) ដល់អ្នកជំនាញទេសចរណ៍សេវាកម្មសណ្ឋាគារបាន ចំនួនប្រមាណ២,២០០នាក់។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការបានបន្តទៀតថា ក្រសួងក៏បានបញ្ជូនអ្នកជំនាញកម្ពុជាចំនួន៣០រូប (គ្រូបង្គោល១៥នាក់ និងអ្នកវាយតម្លៃបង្គោល១៥នាក់) ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និង អ្នកវាយតម្លៃបង្គោលអាស៊ានលើផ្នែកការិយាល័យជួរមុខផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកផលិតកម្មម្ហូបអាហារ និងផ្នែកការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។

ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្ម សណ្ឋាគារ និងសេវាកម្មធ្វើដំណើរចំនួន៧៣០នាក់, នេះបើតាមការបន្ថែមរបស់លោក ទិត ចន្ថា។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំក៏បានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកម្មវិធី សិក្សាអាស៊ានចំនួន៣២មុខជំនាញនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកល វិទ្យាល័យចំនួន២០ និងបានសម្រេចដាក់បញ្ចូលសៀវភៅទេសចរណ៍ ថ្នាក់ទី១១ ទៅក្នុងកម្មសិក្សា របស់ក្រសួងអប់រំ នាពេលថ្មីៗទៀតផងដែរ។

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួន២ ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុផងដែរ ដែលកំពុងសាងសង់អគារនៅឡើយ៕