(បរទេស)៖ យោងតាមការចញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ គឺបន្ទាប់ពីការពិចារណាទៅលើការបញ្ជាទិញបន្ទះអេក្រង់អស់រយៈពេលប៉ុន្មានសប្តាហ៍ មកនេះ ឥលូវមានការបញ្ជាក់បន្ថែមហើយដោយក្រុមហ៊ុន Apple បានសម្រេចជាផ្លូវការថា ខ្លួននឹង នៅតែប្រើប្រាស់បន្ទះអេក្រង់ OLED ដែលផលិតដោយក្រុមហ៊ុនចិន BOE សម្រាប់ខ្សែស្រឡាយ iPhone 14 ដែលនឹងមកដល់ឆាប់ៗនេះ។
ជាមួយនឹងការបើកភ្លើងខៀវជាលើកទី២នេះ ក្រុមហ៊ុនផលិតបន្ទះអេក្រង់ BOE នឹងចាប់ផ្តើមការ ផលិតជាទ្រង់ទ្រាយធំនៅចុងខែនេះតែម្តង។ ខណៈការនាំចេញបន្ទះឈីបជាច្រើនទៅកាន់ Apple នឹងលេចចេញវត្តមាននៅក្នុងខែកញ្ញាខាងមុខនេះ ពោលគឺជាខែដែល Apple តែងតែប្រកាសស្មាត ហ្វូនជំនាន់ថ្មីៗរបស់គេហ្នឹងឯង។
ក្នុងឪកាសថ្មីនេះ BOE ត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់តែបន្ទះអេក្រង់ LTPS OLED ទំហំ ៦.១ អ៊ីញសម្រាប់ iPhone 14 Vanilla ប៉ុណ្ណោះ។ ដោយឡែកចំនួននៃការបញ្ជាទិញសម្រាប់ iPhone 14 នេះវិញត្រូវបានគេប៉ាន់ស្មានថា Apple ទំនងជាបញ្ជាទិញបន្ទះអេក្រង់សរុបចំនួន ៩០លាន បន្ទះសម្រាប់ត្រកូល iPhone 14 នៅឆ្នាំនេះ ដែលក្នុងនោះ ៦០លានបន្ទះនឹងមកពី Samsung Display, ២៥លានបន្ទះ នឹងមកពី LG Display និង ៥លានបន្ទះទៀត ត្រូវបានកម្មង់ពី BOE៕