(កូប៉ិនហាក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិត និងប៉ុន្មាននាក់ទៀតបានទទួលរងរបួស ក្នុង នោះ៣នាក់របួសធ្ងន់ បន្ទាប់ពីករណីបាញ់ប្រហារមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅឯមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង ក្នុងទីក្រុងកូប៉ិនហាកនៃប្រទេសដាណឺម៉ាក។
មន្រ្តីប៉ូលិសនៃទីក្រុងកូប៉ិនហាក លោក សូរិន ថូម៉ាស្សិន (Soren Thomassen) បានឱ្យដឹងក្នុង សន្និសីទសារព័ត៌មាន កាលពីវេលាយប់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «បុរសម្នាក់វ័យខ្ទង់៤០ឆ្នាំ និងក្មេងជំទង់២នាក់ បានបាត់បង់ជីវិត»។
បើតាមលោក Thomassen នៅវេលាម៉ោង៥៖៣៥នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) កម្លាំង ប៉ូលិសទទួលបាន សេចក្តីរាយការណ៍ដំបូងអំពីករណីបាញ់ប្រហារ នៅឯផ្សារទំនើបខាងលើ ស្ថិត ក្នុងសង្កាត់ អាម៉ាហ្គើ (Amager) ភាគខាងត្បូងទីក្រុងកូប៉ិនហាក។ ក្រោយមក នៅវេលាម៉ោងប្រ ហែល ៥៖៤៨នាទីល្ងាចថ្ងៃដដែល បុរសជនជាតិដាណឺម៉ាកម្នាក់អាយុ២២ឆ្នាំ ដែលប្រដាប់ដោយ កាំភ្លើងវែងមួយដើម និងគ្រាប់កាំភ្លើងមួយចំនួន ត្រូវបានឃាត់ខ្លួន។
គួរបញ្ជាក់ថា ចេតនានៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះ នៅមិនទាន់អាចកំណត់បាននៅ ឡើយទេ ខណៈប៉ូលិសដាណឺម៉ាក ក៏មិនទាន់ច្រានចោលលទ្ធភាព ដែលវាអាចជាសកម្មភាពវាយ ប្រហារភេរវកម្មនោះដែរ៕