ក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញលទ្ធផលកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤


 (ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញ អង្គរបស់ខ្លួន ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបានបញ្ជាក់ថា ជាលទ្ធផល នៃកិច្ចប្រជុំ៖

*ទី១៖ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ អាណត្តិ ៣ឆ្នាំលើកទី៩(២០២២-២០២៥)
ក្រុមទី១ (ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម, លោកជំទាវ លី រួចឡេង និងលោក ជំទាវ ណូរី)
ក្រុមទី២ (ឯកឧត្តម ហ៊ី សោភា, សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស, ឯកឧត្តម អ៊ុជ គឹមអន)
ក្រុមទី៣ (ឯកឧត្តម សំ ព្រហ្មនា, ឯកឧត្តម កែវ ពុទ្ធរស្មី, ឯកឧត្តម ឌុយ ឆៅ)

*ទី២៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំលើកទី៩ (២០២២-២០២៥) ចំនួន ៣រូបគឺឯកឧត្តម ហ៊ី សោភា, ឯកឧត្តម តាំង រតនា និង ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា

*ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស
១៖ ឯកឧត្តម អ៊ុជ គឹមអន ប្រធាន
២៖ លោក ជំទាវ ណូរី អនុប្រធាន
៣៖ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិក

*ទី៤៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចប្រើត្រាមូលថ្មីរបស់ក្រុមប្រឹក្សាធម្មនុញ្ញចាប់ពីអាណត្តិ ៣ឆ្នាំ លើកទី៩ នេះតទៅ៕