រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកា១០ម៉ឺនរៀល ជូនគ្រួសារឆ្លងទន្លេ និងទទួលមរណភាពនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទោះគាំទ្របក្សនយោបាយណាក៏ដោយ


 (កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺន រៀល ដល់គ្រួសារ ដែលឆ្លងទន្លេ បានកូន និងគ្រួសារដែលមានសមាជិកស្លាប់ដោយមូលហេតុផ្សេង ៗ ហើយការផ្តល់ជូនថវិកានេះ មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ការប្រកាសនេះ បានធ្វើឡើងខណៈឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំ ពាមប្រធ្នោះ ស្រុក កោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។

សម្រាប់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តវិញ លោក ខៀវ កាញារីទ្ធ នឹងបន្តចុះជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រ ជាពលរដ្ឋ រួមទាំងការផ្តល់វែនតា និងការពិនិត្យដកធ្មេញដោយឥតគិតថ្លៃក្នុង ១ខែ ម្តង១ឃុំ។ ជាមួយនេះ ក្នុងស្រុកកោះសូទិន មានឡានពេទ្យចំនួន ២គ្រឿង ទុកសម្រាប់ដឹក អ្នកជំងឺ ហើយថ្លៃ ដឹកទៅកាន់មន្ទីរពេទ្យលោក ខៀវ កាញារីទ្ធ ជាអ្នកចេញឲ្យដើម្បីចូលចែករំលែកការលំបាក របស់ បងប្អូននៅពេលជួបបញ្ហា។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសូខទុក្ខពីប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុង ឃុំពាមប្រធ្នោះ ក៏ដូចជានៅទូទាំង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមួយនេះឯកឧត្តម រដ្ឋមន្រ្តី ក៏បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់ អាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការ ងារបានយ៉ាងល្អប្រសើរ។ ដូច្នេះអ្វីដែលសំខាន់សម្រាប់អាជ្ញាធរដែនដីឃុំ ធ្វើបន្តគឺចាំអោយច្បាស់នូវ ការលើក ឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់ «មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ ខិតខំ ដោះស្រាយជូនប្រជាពលរដ្ឋ, សេវា សាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថា មានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់៕