តួកគីបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អាមេរិក VOA និងទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle


(អ៊ីស្តង់ប៊ុល)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក ABC នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថា ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសតួកគី បាន ហាមឃាត់ការចូលទៅកាន់គេហទំព័រផ្សព្វផ្សាយសារព័ត៌មានរបស់អាមេរិក Voice of America និងទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle បន្ទាប់ពីស្ថាប័នទាំងពីរនេះ បានបដិសេធមិនស្នើសុំអាជ្ញា​ប័ណ្ណថ្មី។

សភាទួរគីក៏គ្រោងនឹងអនុវត្តការកាត់ទោសដាក់ពន្ធនាគារសម្រាប់ជនណាដែលក្លែង «ព័ត៌មានមិន ពិត» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចុងឆ្នាំនេះផងដែរ ខណៈដែលអង្គការ Freedom House បានចាត់ចំណាត់ថ្នាក់ប្រទេសនេះថា បានធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយក៏ជា ប្រទេសអាក្រក់បំផុតក្នុងចំណោម ១៣៧ប្រទេសដែលខ្លួនវាយតម្លៃផងដែរ៕