(សៀមរាប)៖ បន្ទាប់ពីកម្ពុជាបើកជើងហោះហើរឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌចេញ ចូលផងដែរនោះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅតំបន់វប្បធម៌ដ៏ល្អឯកគ្មាន ពីរលើលោក គឺតំបន់អង្គរកើនឡើងវិញជាបន្តបន្ទាប់។
ជាក់ស្តែងនៅរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់ អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩ ៩៨៣នាក់ កើនឡើងជាង១០០០% ទទួលបានចំណូល ២ ៤២០ ០៨១ដុល្លារអាមេរិក កើនឡើង ១០០៣ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២១។
កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕