លោក ពូទីន បន្ទោសលោកខាងលិចថា កំពុងប្រើប្រាស់ប្រជាជនអ៊ុយក្រែន ក្នុងល្បែងភូមិសាស្រ្ត នយោបាយ


(មូស្គូ)៖  តាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ គឺ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ក្រុមប្រទេសលោកខាង លិច កំពុងប្រើប្រាស់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ នៅក្នុងល្បែងភូមិសាស្រ្តនយោបាយរបស់ ខ្លួន។ ថ្លែងសុន្ទរកថានៅថ្ងៃខួប១០០ឆ្នាំ នៃការបង្កើតទីភ្នាក់ស៉ើបការណ៍សម្ងាត់រុស្ស៉ី លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងសកម្មភាពរបស់ខ្លួន គឺសមូហភាពលោកខាងលិច បាន បង្ហាញឲ្យឃើញពីការពិតដែលថា គ្មានជម្រើសណាផ្សេង ដែលប្រសើរជាង គំរូនៃសកលនិយម សេរីរបស់ពួកខ្លួនឡើយ។ ប៉ុន្តែបើនិយាយឱ្យត្រង់ គំរូនេះគឺគ្រាន់តែជា អាណានិគមនិយមបែបថ្មី ប៉ុណ្ណោះ និងជាសណ្តាប់ធ្មាប់ពិភពលោកបែបអាមេរិក សម្រាប់បក្សពួកមួយក្រុម ហើយនៅក្រោម នោះសិទ្ធិរបស់អ្នកដទៃត្រូវបានជាន់ឈ្លី។

លោក ពូទីន បានបន្តថា «វាត្រូវបានបង្ហាញយ៉ាងច្បាស់ដោយជោគវាសនារបស់ ប្រទេសនិងប្រជា ជាតិជាច្រើននៅមជ្ឈិមបូព៌ា រួមទាំងតំបន់ផ្សេងទៀតនៃពិភពលោក ព្រមទាំងប្រជាជនរាប់លាននាក់ នៅអ៊ុយក្រែន ដែលលោកខាងលិច កំពុងប្រើប្រាស់ជាកូនអុក នៅក្នុងល្បែងភូមិសាស្ត្រនយោបាយ ដើម្បីទប់ទល់នឹងរុស្ស៊ី»

ជាចុងក្រោយ លោកប្រធានាធិបតីរុស្ស៉ី បានកត់សម្គាល់ថា «វាគ្រាន់តែជាការទប់ស្កាត់ ឬ ជាការ ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះ។ សកម្មភាពទាំងអស់នោះ គឺកើតចេញពីការចង់រារាំងរុស្ស៊ីពីការ អភិវឌ្ឍជឿនលឿន និងផ្អែកតាមលំនាំដែលខ្លួនត្រូវការ»