រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង លើកឡើងថា អត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជា ធ្លាក់ចុះជាបន្ត បន្ទាប់ គួរឲ្យកត់សម្គាល់


 (ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះអះអាងថា អត្រាមរណភាពមាតា ទារក និងកុមារ នៅក្នុងប្រទេសកម្ពុជា បន្ដធ្លាក់ ចុះគួរឲ្យកត់សម្គាល់។

ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឲ្យដឹងថា យោងតាមលទ្ធផលបឋម នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២០២២ ប្រៀបធៀបនឹងលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខ ភាពកម្ពុជា ២០១៤ អត្រាមរណភាពមាតា ទារក និងកុមារ បានបន្តធ្លាក់ចុះថែមទៀត រវាងឆ្នាំ២០១៤ និង ឆ្នាំ២០២១-២០២២។ ក្នុងនោះរួមមាន៖

* អត្រាមរណភាពមាតា បានថយចុះពី១៧០ នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុងទារកកើតរស់ ១០០,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពទារក បានថយចុះពី១៨ នៅឆ្នាំ២០១៤ មកនៅ៨ ក្នុងទារកកើតរស់ ១,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពកុមារអាយុក្រោម១ឆ្នាំ បានថយចុះពី២៨ នៅឆ្នាំ២០១៤ មកនៅ១២ ក្នុងទារ កកើតរស់ ១,០០០នាក់ នៅឆ្នាំ២០២១-២០២២

* អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី៣៥ នៅឆ្នាំ២០១៤ មកនៅ១៦ ក្នុងទារក កើតរស់១,០០០នាក់ នៅឆ្នាំ២០២១-២០២២ ៕