សម្តេចតេជោ ហ៊ុន សែនលើកឡើង សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារ ម្មណ៍ដល់យុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែក

ថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែន។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា «រូបថតមួយ សន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនង សង្គម។ តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាល អនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមាន ឱកាសកសាងប្រទេស។

ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ។
សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសល ដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាម ទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវា ហួសពេលស្រោច ស្រង់ដូចនៅអ៊ុយក្រែនអីចឹង»