ថៃមាន មនុស្ស ៣,៩៥៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣,៩៥៤ករណី ជាករណីឆ្លងក្នុងសហ គមន៍ និង ១ករណីទៀត ជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៦០៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕