តៃវ៉ាន់ បញ្ជូនយន្ដហោះចម្បាំងតាមប្រដេញព្រមាន យន្ដហោះចម្បាំងចិនឱ្យចេញពីដែនការពារ អាកាស


(តៃប៉ិ)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែ ឧសភា ឆ្នាំ២០២២ គឺកោះតៃវ៉ាន់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍អំពីការសកម្មភាពលុក លុយរបស់កង ទ័ពអាកាសចិន ចូលក្នុងតំបន់ការពារដែនអាកាស របស់ខ្លួន ខណៈយន្តហោះ ចម្បាំងតៃវ៉ាន់បានហោះប្រដេញព្រមានយន្តហោះចិនទាំងនោះ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដល់ទៅ៣០គ្រឿង បានហោះចូលក្នុងដែន កំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ ហើយក្រសួងបានហៅសកម្មភាពយោធាដែល កើតមានឡើងជាដដែលៗរបស់ចិនថាជា «យុទ្ធសាស្ត្រសង្រ្គាមតំបន់ប្រផេះ» ដែលត្រូវបានរៀបចំ ឡើងដើម្បីធ្វើឱ្យកងកម្លាំងរបស់តៃវ៉ាន់នឿយហត់ តាមរយៈការធ្វើឱ្យពួកគេហោះប្រដេញ និងដើម្បី ធ្វើតេស្ដលើសមត្ថភាពឆ្លើយតបពីសំណាក់ កោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងចំនួន៣០គ្រឿនេះ បានធ្វើសកម្មភាពនៅ ក្នុងតំបន់មួយ ស្ថិតនៅភាគឦសាននៃ កោះប្រ៉ាតាស់ (Pratas) ទោះបីជាទីតាំងនោះស្ថិតនៅឆ្ងាយ ពីតៃវ៉ាន់ក៏ដោយ។ តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិនវិញ ដែរ ខណៈ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលក៏បានធ្វើសកម្មភាពតាមដានយន្ដហោះចម្បាំងចិនផងដែរ។

សូមបញ្ជាក់ថា ជុំវិញការលើកឡើងរបស់តៃវ៉ាន់នេះ ប្រទេសចិននៅមិនទាន់ធ្វើការឆ្លើយតបនោះទេ ។ រយៈពេល ២ឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានត្អូញត្អែរអំពីបេសកកម្មរបស់ម្តងហើយម្តងទៀត របស់ កងកម្លាំងអាកាសចិន នៅក្បែរកោះតំបន់ការពារដែនអាកាសរបស់ខ្លួន ឬ នៅជិតកោះ Pratas ដែល គ្រប់គ្រងដោយតៃវ៉ាន់៕