(វៀងចន្ទន៍)៖ តាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាព នៃប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ គឺ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃ ព្រហស្បតិ៍នេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២៧នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន គឺសុទ្ធតែជា ករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុង ស្រុកច្រើនជាងគេ គឺ២០ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានរាយការណ៍ថា មិនមានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 នោះទេ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៩,៨៨៨ នាក់ ក្នុងនោះស្លាប់ ៧៥៤នាក់៕