(បាងកក)៖ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,១៤៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៤,១៤៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៦ នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,២៣៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយ ជាសះស្បើយ៕