ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះ ទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប


 (សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សន កិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ហេង រតនា អគ្គនាយកនៃ មជ្ឈមណ្ឌលស៊ីម៉ាក់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ដល់តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯក ជន ថា ដំណើរទស្សនកិច្ចនាថ្ងៃនេះ គឺជាការស្វែងយល់អំពីសមិទ្ធផលសម្រេចបាននៃការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាលទ្ធផលបានមកពីមរតកនៃសង្រ្គាម រ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។

ស៊ីម៉ាក់ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែប យ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលស៊ីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូល រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ដែលនេះសបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួម ឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត។

ស៊ីម៉ាក់ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា មជ្ឈមណ្ឌលស៊ីម៉ាក់ បានធ្វើការក្នុងភាពជាដៃគូ យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រប សម្រួល គ្រប់គ្រង និងត្រួតពិនិត្យវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕