(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណៈកម្មការរាជ ធានីខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យ បោះឆ្នោត (គ.ក.ប) ចំនួន១៤១,៦១២រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារ នៅតាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្រាប់មុខតំណែងដូចខាងក្រោម៖
ទី១៖ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោតចំនួន ១រូប
ទី២៖ អនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោតចំនួន
១រូប
ទី៣៖ លេខាធិការចំនួន ១រូប
ទី៤៖ សមាជិកទី១ ចំនួន ១រូប
ទី៥៖ សមាជិកទី២ ចំនួន ១ រូប
ទី៦៖ សមាជិកទី៣ ចំនួន ១ រូប។
ជាមួយគ្នានេះ គ.ជ.ប បានឱ្យដឹងថា សាធារណជន ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការ ងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ ម៉ោងធ្វើការនៅតាមគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ឬ/និងទីសាធារណៈ ក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គឃ.សប ពាក់ព័ន្ធ។
ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាស យដ្ឋាន (www.nec.gov.kh) ឬស្កេន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។
*ការចាប់ផ្តើមចែកពាក្យ
និងទទួលពាក្យ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
*ការឈប់ទទួលពាក្យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ (វេលាម៉ោង ១៧:៣០
នាទីល្ងាច)៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖