(ពោធិ៍សាត់)៖ ឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃឈើដែលដាំស្តារឡើងវិញក្នុងតំបន់ព្រៃ លិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត។
ការអំពាវនាវបែបនេះ របស់ឯកឧត្តម សូ ខនឬទ្ធិគុណ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជា អធិបតីក្នុងពិធីដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំង រំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។
ឯកឧត្តមសូ ខនឬទ្ធិគុណ បានគូសបញ្ជាក់ថា ការដាំស្តារឡើងវិញដើមឈើក្នុងតំបន់ព្រៃលិចទឹក ក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប គឺជាការបំផុសគំនិតប្រជាពលរដ្ធគ្រប់រូបបញ្ឍប់ការកាប់ទន្ទ្រាន ដីដោយខុសច្បាស់ ចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្សដែលជាប្រយោជន៍ដល់ក្មេងៗជំនាន់ ក្រោយ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ រក្សាបាននូវសម្បត្តិធនធានធម្មជាតិ ពិសេសផ្តល់ជា ជម្រកដល់ជីវៈចម្រុះគ្រប់ប្រភេទ។
ជាមួយគ្នានេះ ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំប ន់៣ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាព សហគមន៍ឱ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំង រំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃនេះបានរៀបចំឡើងលើផ្ទៃដី៥០ហិកតា និងបានដាំកូនឈើចំនួន២ម៉ឺនដើមរួមមាន ៖ រាំងទឹកចំនួន ១២,០០០ដើម សណ្តាន់ចំនួណ ៤,០០០ដើម ម្តេញ ៣,៥០០ដើម និងឬស្សីចំនួន៥០០ដើម៕