ថៃមាន មនុស្ស ២១,៨០៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៨នាក់ស្លាប់ ក្នុងរបាយការណ៍ ថ្ងៃសុក្រនេះ

 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post អោយដឹងថា ក្រសួងសុខា ភិបាលថៃ នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង ជំងឺ COVID-19 ថ្មីៗចំនួន ២១,៨០៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២១,៧១៧ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៩១ ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២៨នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈ អ្នកជំងឺចំនួន ១៩,៨២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះ ស្បើយ៕