ក្រសួងសុខាភិបាលអោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៩នាក់, ជាសះស្បើយ២៦នាក់ និងគ្មាន អ្នកស្លាប់ទេ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន២៩នាក់ ចំណែកអ្នកជំងឺជាសះ ស្បើយចំនួន២៦នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,១៤៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨៥១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕