(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ គឺបានអោយដឹងថា រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់ សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់ នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើ ពិភពលោក។
លោក ពូទីន បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោក ថាមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត (Sarmat) ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពី តំបន់ប្លេសិក (Plesetsk) នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែល បានកំណត់នៅឯ ឧបទ្វីប កាំឆាតកា (Kamchatka) ក្នុងរយៈចម្ងាយពីគ្នាជិត ៦,០០០គីឡូម៉ែត្រ។
ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាព ប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានា សន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់យើងត្រូវបញ្ឈប់ ឬគិត ២ដង មុននឹង ពួកគេចង់ធ្វើអ្វីមួយ»៕