(សិង្ហបុរី)៖ តាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ គឺក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,០៤៩ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងរយៈពេលដូចគ្នាមានករណីស្លាប់ថ្មីចំនួន ០៣នាក់ទៀតផង។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៦០,៣០០ករណី ក្នុងនោះ ស្លាប់ ១,៣១៦នាក់៕