(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters គឺបានបញ្ជាក់ប្រាប់អោយដឹងថា ទីភ្នាក់ងារព័ត៌មាន TASS ដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតំបន់ លោក Nikolai Korchunov ដែលបាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសានេះថា រុស្ស៊ីព្រួយបារម្ភអំពីការកើនឡើងនៃសកម្ម ភាពរបស់កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅតំបន់អាក់ទិក ហើយមើល ឃើញហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលកើតឡើងនៅក្នុងតំបន់។ លោក Korchunov បាននិយាយថា «ការកើនឡើងនាពេលថ្មីៗនេះ នៃសកម្មភាពរបស់អង្គការណាតូនៅក្នុងតំបន់អាក់ទិក គឺជាមូលហេតុនៃការព្រួយបារម្ភ។ សមយុទ្ធយោធាទ្រង់ទ្រាយធំមួយផ្សេងទៀត នៃសម្ព័ន្ធភាពត្រូវ បានធ្វើឡើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសន័រវេស ដែលកត្តាទាំងនេះ មិនបានរួមចំណែក ដល់សន្តិសុខក្នុងតំបន់ឡើយ»។
យោងតាមលោក Korchunov សកម្មភាពបែបនេះបង្កើនហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលបន្ថែមពីលើហានិភ័យសុវត្ថិភាព ក៏អាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូ ស៊ីអាកទិកផងដែរ។
សូមជម្រាបថា កាលពីខែមីនា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលប្រទេសទាំងពីរកំពុង ពិចា រណាចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធ យោធារួមគ្នាជាមួយអង្គការយោធាមួយនេះ។ ទោះបីសមយុទ្ធនេះត្រូវបានគ្រោងទុកជាយូរណាស់មកហើយក៏ដោយ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ បានបន្ថែមភាពធ្ងន់ធ្ងរដល់ល្បែងសង្រ្គាម។ ទីក្រុង ម៉ូស្គូ ពណ៌នា សកម្មភាព របស់ ខ្លួន ក្នុង ប្រទេស អ៊ុយក្រែន ថា ជា «ប្រតិបត្តិការ យោធា ពិសេស»៕