នគរបាលកម្ពុជា-វៀតណាម ឯកភាពគ្នាបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន និងផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ពិសេសបទល្មើសគ្រឿងញៀន


 (មណ្ឌលគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំបូកសរុបសហភាពការណ៍ និងលទ្ធផលកិច្ច សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមព្រំដែនប្រចាំឆ្នាំ២០២០-២០២១ និងលើកទិសដៅបន្ដ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដែលភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី តំណាងនាយ ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីវៀតណាម ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ឡេ វិញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់។ កិច្ចប្រជុំនេះ ធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានថ្លែងបើកកិច្ចប្រជុំ និងបាន អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុប និងវិភាគ ឡើងអានរបាយការណ៍ សង្ខេប ស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការបង្រ្កាបបទល្មើស នៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តទាំងពី រមណ្ឌលគិរី និងខេត្តដាក់ឡាក់ សាធារណ:រដ្ឋសង្គមនិយមវៀតណាម។

ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកនេះ ដោយសភាពការណ៍ជំងឺកូវីដ១៩ បានផ្ទុះឡើងវិវឌ្ឍន៍ ខ្លួនយ៉ាងឆាប់រហ័ស និងយ៉ាងស្មុគស្មាញលើពិភពលោកយើងទាំងមូល ដែលជាផ្នែកមួយបានជះឥទ្ធិ ពលយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសរវាងស្នងការនគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់។

ភាគីយើងទាំងពីរនៅតែរក្សាការជូនដំណឹងគ្នាទៅវិញទៅមក និងបានផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅ មកទៅ តាមបណ្តាញទំនាក់ទំនងជំនួបនៅលើខ្សែបន្ទាត់ព្រំដែន និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និង ខ្ជាប់ខ្ជួនទៅតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់ភាគី នៃប្រទសទាំងពីរ។ ក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះភាគីទាំងពីរ បានឯកភាពខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបាន និងបញ្ហា ដែលនៅសេសសល់មួយចំនួន នៃកិច្ចសហប្រតិបត្តិការស្កាត់បទល្មើសរវាងភាគីទាំងពីរ រយៈពេល ពីរឆ្នាំកន្លងមនេះ (ឆ្នាំ២០២០-២០២១)។

ភាគីទាំងពីរបានឯកភាពគ្នា បន្តអនុវត្តឲ្យមានប្រសិទ្ធភាព តាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលថ្នាក់ដឹកនាំក្រសួងទាំងពីរជា ហត្ថលេខី ព្រមទាំងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការបងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមតំបន់ព្រំដែន ដែលស្នងការនគរបាលខេត្តទាំងពីរឯកភាពគ្នា។

បន្តកិច្ចប្រតិបត្តិការប្ដូរព័ត៌មាន អំពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន ដូចជាសកម្មភាព អានុភាព និងអង្កាចាត់តាំងជីវកម្មអន្តរជាតិ ព្រមទាំងមុខសញ្ញាធ្វើសកម្មភាពបំពានច្បាប់របស់ ប្រទេសនីមួយៗ មិនតែប៉ុណ្ណោះភាគីកម្ពុជា បានស្នើសុំឲ្យភាគីវៀតណាម នៃខេត្តដាក់ឡាក់ បន្ត និងសហការណ៍ជួយទប់ស្កាត់បទល្មេីសឆ្លងដែនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ការជួញដូរស្រ្តី និងកុមារ និងបទល្មើសការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់រយៈពេលកន្លងមកនេះ។

បើតាមរបាយការណ៍ ភាគីទាំងពីរ បានសហការណ៍គ្នាបានល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធម្ចាស់ការ ក្តាប់បាននៅសភាពការណ៍ ដែលពាក់ព័ន្ធរកឃើញទាន់ពេលវេលា និងបានជូនដំណឹងគ្នាទៅវិញ ទៅមកទាន់ពេលវេលាអំពីសភាពការណ៍បទល្មើស ដើម្បីសហការណ៍បង្ការទប់ស្កាត់ និងបង្រ្កាប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

បន្ទាប់មកលោកឧត្តសេនីយ៍ត្រី ឡេ វិញគ្វី បានឯកភាពទៅតាមសំណើស្នើសុំរបស់ភាគីកម្ពុជា និង បានលើកឡើងពីចំណងសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី និងមន្ត្រីនគរបាល នៃខេត្តដាក់ឡាក់ (សាធារណៈរដ្ឋសង្គមនិយមវៀតណាម) ជានិច្ច ជាកាលភាគីទាំងពីរ តែងតែមានទំនាក់ទំនង និងគ្នាបានល្អប្រសើរ ក្នុងការទប់ស្កាត់បទល្មើសនៅ តាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ ដែលជាអ្នកភូមិផងរបងតែមួយ។

ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពសាមគ្គីភាពមិត្តភាព និងមានការយោគយល់គ្នា ទៅវិញទៅមក ភាគីទាំងពីរបានបន្ត និងពិភាក្សា និងបានឯកភាពគ្នាលើកទិសដៅសហប្រត្តិបត្តិការ សម្រាប់ឆ្នាំ២០២០-២០២១ មានចំនួន១២ចំណុចសំខាន់ៗ ក្នុងកិច្ចសហប្រត្តិបត្តិការរវាងស្នងកា រដ្ឋាននគរបាលនៃខេត្តទាំងពីរនិងបញ្ហាសេសសល់មួយចំនួនទៀតនិងគ្រោងធ្វើនៅពេលខាងមុខបន្តទៀត។មុននឹងបញ្ចប់ភាគីនៃខេត្តទាំងពីរ បានឯកភាព និងចុះហត្ថលេខាលើកំណត់នៃកិច្ចប្រជុំរវាង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមន្ទីរនគរបាល នៃខេត្តដាក់ឡាក់សាធារណៈរដ្ឋសង្គម និយមវៀតណាម៕