(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបអំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជនឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលទទួលបាន
ឲ្យដឹងថា យោងមាត្រា ៥៨ នៃច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់
មានសិទ្ធិប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង
ដូច មានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ៣
ថ្ងៃបន្ទាប់ពីថ្ងៃបិទផ្សាយជាសា ធារណៈ។ យោងមាត្រា ៥៩
នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បណ្ដឹង ជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជនឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយជាក់លាក់ណាមួយ
ដែលមិនបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩
មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២។
ការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរ
គឺករណីប្ដឹងអំពីបេក្ខជន ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូង។
ក្នុងករណីមានការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយ ប្រជាពល រដ្ឋដែលជាអ្នកប្ដឹងជំទាស់
ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននោះ និងហេតុផលនៃការ ច្រានចោលបញ្ជីបេក្ខជននោះ។
ជារួមការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងគឺជាការដាក់បន្ទុកលើការទទួលខុសត្រូវរបស់គណបក្សនយោបាយក្នុងការរៀបចំឱ្យបានត្រឹមត្រូវនូវឯកសារ ៦(ប្រាំមួយ) ប្រភេទ ដែលត្រូវដាក់ភ្ជាប់ជាមួយ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឯកសារទាំងនោះរួមមាន៖
* សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ ១ ច្បាប់
* អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ និងឈ្មោះតំណាងប្រចាំទីស្នាក់ការគណបក្សក្នុង ឃុំ សង្កាត់ ដែលបានដាក់ស្នើបញ្ជីបេក្ខជន
* បញ្ជីរាយនាមបេក្ខជន ដែលមានចំនួន បេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិក ក្រុមប្រឹក្សា ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់
* លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថា បេក្ខជនពិតជាបានចុះឈ្មោះ និង មានឈ្មោះក្នុងបញ្ជីឈ្មោះ អ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ដែល ខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត
* ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និងរូបថតបេក្ខជនម្នាក់ៗចំនួន ៣ សន្លឹក ទំហំ ៤X៦ ថតចំពីមុខ តាមគំរូកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ- ការបោះឆ្នោត
* ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និង សញ្ញាសម្គាល់គណបក្សនយោបាយ
ក្នុងករណីមានភាពមិនប្រក្រតីក្នុងការរៀបចំឯកសារណាមួយ ឬច្រើន ក្នុងចំណោមឯកសារទាំងប្រាំ មួយខាងលើ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិ និងលក្ខណសម្បត្តិ គ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធ ឡើយ។ ចំពោះការបដិសេធរបស់ គ.ជ.ប លើបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន កន្លងមកនេះ បានបង្ហាញឱ្យឃើញពីអង្គហេតុជាក់លាក់ ដូចខាងក្រោម៖
* គណបក្សភ្លើងទៀន បានជ្រើសរើសប្រជាពលរដ្ឋមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ មក ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
* សាមីខ្លួនត្រូវបានគេយកឈ្មោះទៅឈរជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ទាំងខ្លួនពុំបានដឹង និង ពុំមានឆន្ទៈក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ផង
* ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ដែលបេក្ខជនត្រូវបំពេញ ផ្ទាល់ដៃ បែរជាត្រូវបានបំពេញជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន
* ក្នុងដំណើរការរៀបចំឯកសារនេះដែរ ក៏កើតមានឡើងនូវករណីផ្ដិតមេដៃ ឬចុះហត្ថលេខា ដោយ ក្រុមការងារគណបក្សភ្លើងទៀន ជំនួសសាមីបេក្ខជនផងដែរ។
ការកើតមានឡើងនូវភាពមិនប្រក្រតី ដូចបានបញ្ជាក់ខាងលើនេះ បើពិនិត្យលើអង្គច្បាប់ គឺជាករណី ក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង ឬ/និងការក្លែងបន្លំស្នាមមេដៃផង ដែលប្រព្រឹត្ត ដោយក្រុមការងារគណបក្សភ្លើងទៀន រួមមាន៖
*ទី១. ការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជី រាយនាមបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូចចែងក្នុងមាត្រា៣៥ នៃនៃច្បា ប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
*ទី២. ការក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដែលត្រូវ បំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់
* ទី៣. ការក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រម ឈរឈ្មោះរបស់បេក្ខជន ដោយករណីផ្តិតមេដៃ ឬចុះហត្ថលេខាជំនួសដោយក្រុមការងារគណបក្ស ភ្លើងទៀន។ ករណីដូចបានបង្ហាញខាងលើនេះ រួមទាំងផ្អែកលើរបាយការណ៍ចុះអង្កេតស្រាវជ្រាវ របស់មន្ត្រីជំនាញ កំណត់ហេតុសាកសួរដើមបណ្ដឹង និងចុងចម្លើយ ការឆ្លើយបំភ្លឺនៅក្នុងសវនាការ របស់ ភាគីដើមបណ្ដឹង មេធាវីតំណាងដើមបណ្ដឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ សាក្សី និងបន្ទាប់ពីបានពិភាក្សាលើអង្គហេតុ និងអង្គច្បាប់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក គ.ជ.ប បានសម្រេចបដិសេធបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ចំនួន ៥ សង្កាត់ នៅរាជធានី ភ្នំពេញ។ចំពោះការបដិសេធការចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ក្នុងឃុំ សង្កាត់ ចំនួន ៦ ទៀត ដោយសារគណបក្សនេះខកខានមិនបានបំពេញ លក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ បទ បញ្ជា និងនីតិវិធី និងតាម ពេលវេលា កំណត់ សម្រាប់ការចុះបញ្ជីបេក្ខជននៅ គណៈកម្មការឃុំ សង្កាត់ រៀបចំ ការបោះឆ្នោត៕